681 ezgif.com resize
Swift cc time

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ទទួលបានភ្ញៀវទេសចរសរុបជិត១ម៉ឺននាក់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពង់ធំ៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលបានចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានចំនួន ៩ ៨២០នាក់ ដែលក្នុងនោះមាន។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរជាតិសម្បូរព្រៃគុក។

បើតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុបជិត១ម៉ឺននាក់នោះ ភ្ញៀវទេសចរជាតិមានចំនួន ៦ ៣២៣នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៣ ៤៩៧នាក់។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ៕

Khcct banner

អត្ថបទទាក់ទង