681 ezgif.com resize
Swift cc time

ពលរដ្ឋចិនម្នាក់រងរបួសដោយគ្រាប់មីននៅតំបន់ព្រំដែនថៃនិងកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានផ្សព្វផ្សាយសារមួយនៅលើគេហទំព័រផ្លូវការដោយបញ្ជាក់ថានៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថាមានពលរដ្ឋចិនម្នាក់បានរងរបួសដោយគ្រាប់មីន នៅតំបន់ព្រំដែនថៃនិងកម្ពុជា។

ស្ថានទូតចិនបានបញ្ចាក់ថា បន្ទាប់ពីកើតហេតុ ស្ថានទូតចិនប្រចាំប្រទេសថៃ បានទាក់ទងបន្ទាន់ជាមួយអាជ្ញាធររបស់ថៃ ដើម្បីសម្របសម្រួលឱ្យភាគីថៃព្យាបាលជនរងគ្រោះ។ បច្ចុប្បន្ន ស្ថានភាពរបួសរបស់ពលរដ្ឋចិនរូបនោះកំពុងតែទទួលការព្យាបាល។ ស្ថានទូតនឹងបន្តរក្សាការទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរពេទ្យ និងអាជ្ញាធរថៃ ហើយនឹងផ្តល់ជំនួយចាំបាច់ដល់ជនរងគ្រោះ។

ស្ថានទូតចិនប្រចាំប្រទេសថៃ ក៏បានណែនាំឲ្យពលរដ្ឋចិនដែលស្នាក់នៅថៃ ឬមានគម្រោងធ្វើដំណើរទៅថៃ គោរពតាមច្បាប់ ទាក់ទងនឹងការឆ្លងដែនចេញចូលរបស់ប្រទេសថៃ ។

Khcct banner

អត្ថបទទាក់ទង