681 ezgif.com resize
Swift cc time

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅUNរម្លឹកឱ្យអ្នករាយការណ៍ពិសេសUNពីសិទ្ធិមនុស្សនៅកម្ពុជាជាជនជាតិថៃ ធ្វើការឱ្យឯករាជ្យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្សឺណែវ:៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ជំរុញឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលជាជនជាតិថៃ ត្រូវធ្វើការឱ្យមានភាពឯករាជ្យភាព កុំលម្អៀង។ការក្រើនរម្លឹកនេះ ធ្វើឡើងក្រោយពីអ្នករាយការណ៍រូបនេះ ចេញសេចក្តីថ្លែងការគាំទ្រសន្តិភាពកម្ពុជា-ថៃ ហើយមើលមិនឃើញពីការបំពានសិទ្ធិមនុស្សរបស់យោធាថៃលើប្រជាជនស៊ីវិលតាមព្រំដែនកម្ពុជា-ថៃ។

 យោងតាមសេចក្តីថ្លែងការណ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ (UN) បានអះអាងថា លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលជាជនជាតិថៃ ចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ប៉ុន្តែមិនបានផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមព្រំដែនឡើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ (UN)  រម្លឹកឱ្យអ្នករាយការណ៍រូបនេះ ត្រូវគោរពស្តង់ដារនៃឯករាជ្យភាព ភាពមិនលម្អៀង ការប្រកាន់វិជ្ជាជីវ និងការយកចិត្តទុកដាក់ត្រឹមត្រូវដែលជាមាគ៌ាណែនាំ ចំពោះការអនុវត្តនៅក្នុងប្រព័ន្ធនីតីវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានកំណត់នៅក្នុងក្រមប្រតិបត្តិសម្រាប់អ្នករាយការណ៍ពិសេស។

គួរបញ្ជាក់ថា លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលជាជនជាតិថៃ នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ការប្រកាសនេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសសួររកមុនលោកក្រោយកងទ័ពថៃធ្វើសកម្មភាពបន្តបន្ទាប់លើជនស៊ីវិលកម្ពុជាដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោក Vitit Muntarbhorn បានថ្លែងចាត់ទុក កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ គឺជាការកសាងទំនុកចិត្តឡើងវិញនៃប្រទេសទាំងពីរ ហើយជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស៕



Khcct banner

អត្ថបទទាក់ទង