681 ezgif.com resize
Swift cc time

ទឹកជំនន់នៅថៃផ្តាច់ជីវិតពលរដ្ឋថៃកើនដល់ ១១០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ អគ្គស្នងការនគរបាលជាតិរបស់ថៃនៅរសៀលថ្ងៃសុក្រនេះបានអះអាងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្រុងហាតយ៉ៃកើនឡើងដល់ ១១០ នាក់ ចំពេលដែលកិច្ចខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណជនរងគ្រោះផ្សេងទៀតកំពុងតែដំណើរការ។ ទឹកជំនន់ដែលជន់លិចក្រុងហាតយ៉ៃមិនធ្លាប់មានជាប្រវត្តិសាស្រ្តបានបណ្តាលឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធនាៗជាច្រើនក្នុងទីក្រុង ដោយផ្លូវ ផ្ទះសម្បែង និងរថយន្តជាច្រើនត្រូវបានទឹកជន់លិចមិនធ្លាប់កើតមានក្នុងខេត្តសុងក្លារបស់ប្រទេសថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃអគ្គស្នងការនគរបាលជាតិថៃលោក ឧត្តមសេនីយ៍ឯក គីទីរ៉ាត់ ផាន់ផេត បានបញ្ជាក់ថាប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះនៅក្នុងស្រុកហាតយ៉ៃ ខេត្តសុងក្លា ដែលរងគ្រោះដោយទឹកជំនន់កំពុងតែបន្តបើទោះបីជាទឹកជំនន់បានបន្តស្រក់ក៏ដោយ លោកថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១០នាក់ ខណៈជាច្រើននាក់ទៀតកំពុងតែបន្តបាត់ខ្លួននិងស្វែងរក។

បើតាមលោកឧត្តមសេនីយ៍ឯក គីទីរ៉ាត់ ផាន់ផេត អាជ្ញាធរបានចាត់ថ្នាក់អ្នកស្លាប់ជាបីក្រុមអ្នកជំងឺដែលបានស្លាប់នៅមន្ទីរពេទ្យសុងក្លា ជនរងគ្រោះដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ សាកសពដែលបានរកឃើញពីតំបន់លិចទឹក៕


Khcct banner

អត្ថបទទាក់ទង