Cctimesw1140xh150cm copy

ក្រសួងអប់រំចេញសេចក្តីប្រកាស ផ្អាកសកម្មភាពជួបជុំ១៥ថ្ងៃ នៅសៀមរាប និងភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសផ្អាកការជួបជុំនានារយៈពេល១៥ថ្ងៃ សម្រាប់ខេត្តសៀមរាប និងភ្នំពេញចាប់ពីថ្ងៃទី០១ ធ្នូនេះតទៅ នឹងមានការផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងផ្អាការហាត់ប្រាណ និងលេងកីឡាលក្ខណៈប្រមូលផ្តុំ រយៈពេល១៥ថ្ងៃរហូតមានការជូនដំណឹងជាថ្មី។

ដើម្បីបង្ការការរីករាលដាលក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញវិធានការដូចជា ផ្អាករាល់ការចូលរួមសិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី ២០ នាក់ ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡងដែលធ្វើឡើងក្នុងគ្រឹះស្ថានសិក្សាឬលក្ខណៈប្រមូលផ្តុំរបស់សិស្សថ្នាក់ទី ១២ ដោយត្រូវបន្តធ្វើស្វ័យសិក្សានិងរៀនតាមអនឡាញ។

ដោយឡែក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ២១ ធ្នូឆ្នាំ២០២០ នេះនៅតែរក្សាទុកនៅដដែល។ ម្យ៉ាងវិញទៀត ក្រសួងផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនជាបណ្ដោះអាសន្នរយៈពេល ១៥ ថ្ងៃ ចំណែកការជួបជុំហាត់ប្រាណ ឬការលេងកីឡាដែលមានលក្ខណៈប្រមូលផ្ដុំក៏ត្រូវផ្អាករយៈពេល ១៥ ថ្ងៃផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងអប់រំ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង