681 ezgif.com resize
Swift cc time

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារនៅហុងកុងកើនដល់៩៤ ខណៈអគាររងការខូចខាតយ៉ាងដំណំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារខុនដូក្នុងតំបន់ Tai Po នៃទីក្រុងហុងកុងកាលពីរសៀលថ្ងៃពុធបានកើនឡើងដល់ ៩៤នាក់ និងមនុស្សប្រមាណ ៥៦នាក់ទៀតកំពុងតែសម្រាកព្យាបាលក្នុងមន្ទីពេទ្យ។ អណ្តាតភ្លើង បានផ្តើមឆាបឆេះអគារដែលកំពុងតែសាងសង់ក្នុងតំបន់ អចលនទ្រព្យ Tai Po ហើយភ្លើងបន្តរីករាលដាលយ៉ាងលឿនរហ័សដែលបង្កការឆាបឆេះអគារសរុប៧ខ្នង ដោយមាន៣ខ្នងត្រូវបានក្រុមមន្រ្តីជំនាញពន្លត់ភ្លើងទាំងស្រុង។ គិតត្រឹមព្រឹកថ្ងៃទី ២៨ វិច្ឆិកានេះប្រតិបត្តិការជួយសង្រ្គោះនាៗកំពុងតែឈានដល់ការបិទបញ្ចប់ក្រោយប្រតិបត្តិការទាំងយប់ទាំងថ្ងៃអស់រយៈពេល ៣ ថ្ងៃចាប់តាំងពីភ្លើងបានឆាបឆេះ។

យោងតាមកាសែតចិន South China Morning Post លោក John Lee Ka-chiu មេដឹកនាំហុងកុងបានបញ្ជាឱ្យត្រួតពិនិត្យអចលនទ្រព្យលំនៅដ្ឋានសាធារណៈទាំងអស់ដែលកំពុងជួសជុលឡើងវិញ ដោយអាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌលើអគ្គីភ័យដ៏សាហាវបំផុតរបស់ទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឆក់យកជីវិតមនុស្ស ៩៤ នាក់។ ក្នុងនោះការងារជួយសង្គ្រោះនៅតែបន្ត ខណៈដែលអណ្តាតភ្លើងដ៏សន្ធោសន្ធៅនៅក្នុងប្លុកទាំងអស់ត្រូវបានគ្រប់គ្រងទាំងស្រុង។

យោងតាមការស៊ើបអង្កេតបឋម មន្ត្រីបានរកឃើញបង្អួចជណ្តើរយន្តដែលបិទបាំងដោយស្នោងាយឆេះខ្លាំងនៅគ្រប់ជាន់ ដែលអាជ្ញាធរបានចាត់ទុកជាមូលហេតុដែលបណ្តាលឱ្យអគ្គីភ័យរាលដាលលឿន និងឆេះខ្លាំងក្លា ក្នុងនោះសំណាញ់ និងក្រណាត់ដែលប្រើនៅខាងក្រៅអគារក៏មិនបានបំពេញតាមស្តង់ដារសុវត្ថិភាពអគ្គីភ័យដែរ។

មនុស្សបីនាក់នាយកពីរនាក់ និងទីប្រឹក្សារបស់អ្នកម៉ៅការដែលទទួលខុសត្រូវចំពោះការជួសជុលអគារ ត្រូវបានចាប់ខ្លួនពីបទសង្ស័យពីបទមនុស្សឃាត។ ពួកគេត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់សម្ភារៈមិនអនុលោមតាមស្តង់ដារក្នុងសំណាញ់រន្ទា និងបង្អួច ដែលបានបង្កឲ្យមានសោកនាដកម្មនេះ កើតឡើង។

គួរកត់សម្គាល់ថាអគ្គីភ័យនេះត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោងប្រមាណ ២:៥១ រសៀលថ្ងៃពុធ ហើយមិនយូរប៉ុន្មានក៏បានក្លាយជាអគ្គីភ័យដ៏សន្ធោសន្ធៅ ជាមួយនឹងផ្សែងខ្មៅដ៏ធំហុយឡើងខ្ពស់ទៅលើមេឃនៅកន្លែងកើតហេតុនៅបុរី Wang Fuk Court ហើយអណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដល់អគារសរុបចំនួនប្រាំពីរ៕

Khcct banner

អត្ថបទទាក់ទង