681 ezgif.com resize
Swift cc time

ព្រលានអន្តរជាតិសៀមរាប ស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងគូឡាឡាំពួជាមួយអ្នកដំណើរ១៥៧នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៧វិច្ឆិកានេះ បានទទួលស្វាគមន៍ជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្ទុកអ្នកដំណើរចំនួន១៥៧នាក់។ ការហោះហើរបានចុះចតបានដោយជោគជ័យ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ជើងហោះដំបូងនេះ មានអ្នកដំណើរចំនួន១៥៧នាក់ ក្នុងនោះមានកុមារ២នាក់ និងមានភ្ញៀវទេសចរចំនួន១២៨នាក់។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines គឺជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី។

ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala Lumpur (KUL) ទៅ-មក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើងហោះហើរលេខ FY3520 (KUL – SAI) និង FY3521 (SAI – KUL)៕


Khcct banner

អត្ថបទទាក់ទង