ប៉េកាំង៖ ប្រទេសចិនបានព្រមាននៅថ្ងៃពុធនេះថាខ្លួននឹង «បង្ក្រាប» ការប៉ុនប៉ងរបស់បរទេសណាដែលហានលូកដៃនឹងក្នុងការជ្រៀតជ្រែកលើកោះតៃវ៉ាន់ ការព្រមានរបស់ចិននេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុនបានប្រកាសថាខ្លួននឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមក្បែរកោះតៃវ៉ាន់។
យោងតាមលោក Peng Qingen អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំមួយ ឆ្លើយតបទៅនឹងសំណួរ ស្តីពីការដាក់ពង្រាយមីស៊ីលរបស់ជប៉ុនក្បែរកោះតៃវ៉ាន់លោកព្រមានថា «យើងនឹងបង្ក្រាបការជ្រៀតជ្រែកពីបរទេសទាំងអស់»ដែលហានលូកដៃលើបញ្ហាកោះតៃវ៉ាន់។
លោក Peng បញ្ជាក់ទៀតថា «ការដាក់ពង្រាយអាវុធរបស់ជប៉ុននៅក្នុងតំបន់ដែលនៅជាប់នឹងតំបន់តៃវ៉ាន់របស់ប្រទេសចិនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយជប៉ុនមានចេតនាបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា»៕