681 ezgif.com resize
Swift cc time

អង្គការ KOICA ប្រគល់សម្ភារៈផ្ទះបាយ និងបន្ទប់ប្រឹក្សាអាហារូបត្ថម្ភ ដល់មន្ទីរពេទ្យកុមារជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ អង្គការ KOICA តាមរយៈគម្រោងក្រុមអ្នកស្មគ្រ័ចិត្ត(Volunteer Project) បានផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារជាតិនូវគ្រឿងបរិក្ខារផ្ទះបាយ បន្ទប់ពិគ្រោះអាហារូបត្ថម្ភ និងសួនកុមារក្នុងបរិវេណអាគារនៃមន្ទីរពេទ្យកុមារជាតិ។ ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ផាណា វ៉ឺនីដា លេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC លោកស្រី CHOI Moon Jung ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា តំណាងមន្តីរពេទ្យកុមារជាតិ តំណាងក្រសួងសុខាភិបាល ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនេះ លោកស្រី ផាណា វ៉ឺនីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រដល់ការពង្រឹងសេវាសុខភាពកុមារ និងអាហារូបត្ថម្ភនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់បញ្ចកោណទី១ (អភិវឌ្ឍន៍មូលធនមនុស្ស) បានផ្តល់អាទិភាពដល់ការពង្រីក និងលើកកម្ពស់សេវាសុខភាព ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕


Khcct banner

អត្ថបទទាក់ទង