681 ezgif.com resize
Swift cc time

អ្នករាយការណ៍ពិសេសUNពីសិទ្ធិមនុស្សនៅកម្ពុជាជាជនជាតិថៃទើបចេញគាំទ្រ«បទឈប់បាញ់កម្ពុជា-ថៃ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

អាម៉េរិក៖ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលជាជនជាតិថៃ នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ការប្រកាសនេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសសួររកមុនលោកក្រោយកងទ័ពថៃធ្វើសកម្មភាពបន្តបន្ទាប់លើជនស៊ីវិលកម្ពុជាដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោក Vitit Muntarbhorn បានថ្លែងចាត់ទុក កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ គឺជាការកសាងទំនុកចិត្តឡើងវិញនៃប្រទេសទាំងពីរ ហើយជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។

បើតាម លោក Vitit Muntarbhorn លោកស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ហើយលោកជំរុញឱ្យការអនុវត្តកិច្ចព្រមព្រៀងនោះឱ្យមានប្រសិទ្ធភាព ដោយផ្អែកលើការសន្ទនា និងការអនុវត្តមនុស្សធម៌ ហើយកាត់បន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ក្នុងការផ្តល់ជំនួយនានាដល់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង