Cctimesw1140xh150cm copy

អង្ករកម្ពុជាចាប់អារម្មណ៍ខ្លាំងពីប្រជាជនចិន ក្រោយដំណើរទស្សនកិច្ចសម្ដេច ហ៊ុន សែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកវ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ចាប់ដៃជាមួយសម្តេចហ៊ុន សែន។

ភ្នំពេញ៖ ទីផ្សារអង្ករកម្ពុជានៅរយៈពេលចុងក្រោយនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនចិន។ ការចាប់អារម្មណ៍នេះ គឺក្រោយដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី ០៥ ខែ កុម្ភៈទៅកាន់ប្រទេសចិន ខណៈដែលចិនវីរុសកូរ៉ូណា ឬ COVID-19។

ទីផ្សារស្រូវអង្ករនៅកម្ពុជា បានទទួលការចាប់អារម្មណ៍ និងពេញនិយមខ្លាំង ដោយសារភាពអស្ចារ្យ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទៅទស្សនៈកិច្ចក្នុងពេលថ្មីៗនេះខណៈពេលដែលប្រទេសចិន បានរងគ្រោះដោយសារតែមេរោគកូរ៉ូណា។

ដំណើរទស្សនៈកិច្ចនេះ បានអង្រួនបេះដូងប្រជាជនចិន និងធ្វើឲ្យប្រជាជានចិនចាប់ផ្តើមស្គាល់កម្ពុជាកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យតម្រូវការអ្នកប្រើប្រាស់ និងទទួលទានសួររកអង្ករកម្ពុជានៅតាមទីផ្សារកាន់តែខ្លាំងឡើង នេះបើយោងតាមព័ត៌មានពីអ្នកបញ្ជារទិញអង្ករ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២ដំបូងខែនៃដើមឆ្នាំ២០២០ ស្រូវអង្ករកម្ពុជា បាននាំទៅប្រទេសចិនប្រមាណ ៣៧%។ ការនាំចេញទៅប្រទេសចិន បើធៀបនឹងឆ្នាំ២០១៩ គឺកើនបាន ៣៣% ដែលមានចំនួន ២៧,១៨៦ តោន ទៅ ៣៦,០៨៥តោន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង