681 ezgif.com resize
Swift cc time

ខេត្តជាង២០របស់ថៃបន្តរងគ្រោះដោយទឹកជំនន់មិនធ្លាប់មាន៣០០ឆ្នាំប៉ះពាល់ប្រជាជនរាប់ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ថៃ៖ ស្ថានភាពទឹកជំនន់នៃភាគកណ្តាលរបស់ប្រទេសថៃ គិតត្រឹមថ្ងៃទី ២៥ វិច្ឆិកានេះ នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយខេត្តចំនួន១១ និងទីក្រុងសំខាន់ បន្តរងគ្រោះដោយការវាយប្រហារដោយទឹកជំនន់ ខណៈកម្ពស់ទឹកបន្តកើនឡើងជាបន្តបន្ទាប់។ខេត្តទាំង១១នោះ មានជាអាទិ៍ Phitsanulok, Nakhon Sawan, Uthai Thani, Singburi, Chai Nat, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi និង Nakhon Pathom។ 

យោងតាមនាយកដ្ឋានបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ថា ក្នុងខេត្តទាំង១១នោះ បានប៉ះពាល់ដល់ប្រជាជនជាង ៤៨៣.០០០ នាក់ ក្នុងចំណោមគ្រួសារ ១៤៣.០០០គ្រួសារ។ក្នុងគ្រោះទឹកជំនាន់ដែលមិនធ្លាប់មានប្រហែល៣០០ឆ្នាំនេះ បានឆក់យកជីវិតមនុស្ស ២៨ នាក់ ដោយស្លាប់ភាគច្រើននៅខេត្ត Phra Nakhon Si Ayutthaya (១៩ នាក់) បន្ទាប់មកគឺ Singburi (៣) និង Suphan Buri (៣)។

ចំណែក ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃឯណោះវិញ កាន់តែអាក្រក់ទៅៗដែរ នៅស្រុក Hat Yai ខេត្ត Songkhla ទឹកជំនន់រីករាលដាលកាន់តែធ្ងន់ធ្ងរឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ គិតត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកានេះ ខេត្តចំនួន ១០ភាគខាងត្បូង - Surat Thani, Krabi, Nakhon Si Thammarat, Trang, Phatthalung, Satun, Songkhla, Pattani, Yala, និង Narathiwat ត្រូវបានរងផលប៉ះពាល់ភូមិឋានប្រជាពលរដ្ឋ៥៨១ស្រុក និង ៤១៤៦ភូមិ ប៉ះពាល់គ្រួសារសរុប ៧១០,៨៥៨ឬ ជិត២លាននាក់។

យោងតាមអ្នកជំនាញថៃ ទឹកជំនន់នេះបាននាំឱ្យថៃខាតបង់សេដ្ឋកិច្ចពី ១ ទៅ ១.៥ ពាន់លានបាតក្នុងមួយថ្ងៃ ដោយសារប៉ះពាល់ វិស័យទេសចរណ៍ ពាណិជ្ជកម្ម និង ការវិនិយោគ។ ប្រសិនបើស្ថានភាពនៅតែបន្តរយៈពេលមួយខែ ការខាតបង់សរុបអាចឈានដល់ ១០-១៥ពាន់លានបាត៕

Khcct banner

អត្ថបទទាក់ទង