681 ezgif.com resize
Swift cc time

ថៃបញ្ជូននាវាចម្បាំង និងឧទ្ធម្ភាគចក្រទៅសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាវាចម្បាំង HTMS Chakri Naruebet

ថៃ៖ កងទ័ពជើងទឹកភូមិន្ទថៃ (RTN) បានប្រកាសនៅថ្ងៃទី ២៥ ខែ វិច្ឆិកានេះថាខ្លួនកំពុងតែដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង គឺនាវាចម្បាំង HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីចល័តកម្លាំងដើម្បីជួយសង្គ្រោះប្រជាជនដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ។

យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃខោស៊តនៅព្រឹកថ្ងៃអង្គារនេះបានអះអាងថាឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជាក់ថាកងទ័ពជើងទឹកភូមិន្ទថៃបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយ យន្តហោះ និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់សាធារណជននៅតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។

នាវាចម្បាំង HTMS Chakri Naruebet នឹងចេញដំណើរពីមូលដ្ឋានកងទ័ពជើងទឹក Sattahip នៅថ្ងៃនេះ រួមជាមួយឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ក៏ដូចជាក្រុមយោធា ក្រុមគ្រូពេទ្យ ក្រុមចំអិតអាហារ និង ឧបករណ៍ជួយសង្គ្រោះ សម្ភារៈសង្គ្រោះ អាហារ និងទឹកស្អាតជាច្រើនទៀតក៏នឹងដាក់បញ្ចូលទៅជាមួយគ្នា។

តាមប្រភពដដែលនាវាចម្បាំង HTMS Chakri Naruebet មានសមត្ថភាពបម្រើជាមូលដ្ឋានទ័ពអាកាសអណ្តែតលើផ្ទៃទឹកសម្រាប់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ហើយវាក៏អាចដំណើរការជាផ្ទះបាយអណ្តែតទឹកដែលអាចផលិតអាហារឆ្អិនប្រហែល ៣,០០០ ឈុតក្នុងមួយថ្ងៃដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់រងគ្រោះផងដែរ៕


Khcct banner

អត្ថបទទាក់ទង