ភ្នំពេញ៖ ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា រៀបចំទិវាជំងឺទឹកនោមផ្អែមពិភពលោក ២០២៥ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជំងឺទឹកនោមផ្អែម និងសុខុមាលភាពល្អ» ក្នុងគោលបំណងបង្កើនការយល់ដឹង ការការពារ និងគ្រប់គ្រង ឈានទៅដល់ការកាត់បន្ថយនូវការកើនឡើងនៃជំងឺទឹកនោមផ្អែមនៅកម្ពុជា។
យោងតាមគេហទំព័រផ្លូវការនៃ ស.ស.យ.ក. រាជធានីភ្នំពេញ បានឱ្យដឹងថា ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា សហការគ្នាដើម្បីរៀបចំកម្មវិធីមួយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក ដល់ ១១:០០ព្រឹក នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី។
សាធារណជនអាចចុះឈ្មោះតាមរយៈលេខ ០៨៥ ២១ ០៩ ៩១ ឬ ០៩២ ៤០ ៤៣ ០៩ ឬ ០៨៨ ៦៩ ២២ ៨៨៦៕