681 ezgif.com resize
Swift cc time

ប្រមុខការទូតកម្ពុជា នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេសឡាវ។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះ លោក ថងលុន ស៊ីសុលីត ប្រធានាធិបតី និងលោក សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕

Khcct banner

អត្ថបទទាក់ទង