681 ezgif.com resize
Swift cc time

ទឹកជំនន់វៀតណាមស្លាប់កើនដល់៤៣នាក់ ខូចខាតទឹកប្រាក់ប្រមាណ១១៤ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វៀតណាម៖ ទឹកជំនន់ដ៏សាហាវមិនធ្លាប់មានដែលកំពុងបោកបក់ពាសពេញភាគកណ្តាលប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្លាជន់លេចតំបន់ និងក្រុងជាច្រើន ដោយចំនួនអ្នកស្លាប់កើនឡើងដល់ ៤៣ នាក់ និង ៩ នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។

យោងតាមកាសែតដដែលនាយកដ្ឋានគ្រប់គ្រងទឹកជំនន់ និងព្យុះរបស់វៀតណាមបានអះអាងថាជំនន់ទឹកភ្លៀងបាននឹងកំពុងតែបន្តកើនឡើងយ៉ាងខ្លាំងក្លាជន់លេចផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋវៀតណាមអស់ជាច្រើនលានដុល្លារដោយចំនួនអ្នកស្លាប់គិតត្រឹមល្ងាចថ្ងៃសុក្របានកើនឡើងដល់សរុប ៤៣នាក់ ខណៈជាច្រើននាក់ទៀតកំពុងតែបន្តបាត់ខ្លួន និងត្រូវបានអាជ្ញាធរបន្តការស្វែងរក។

ជាមួយគ្នានេះដែលទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័សមិនឈប់ឈរ បានបំផ្លាញផ្ទះចំនួន ១៦៨ ខ្នងទាំងស្រុង និងជន់លិចផ្ទះជាង ៦៧.៧០០ ខ្នងផ្សេងទៀត ដោយខេត្ត Dak Lak បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយផ្ទះចំនួន ៤០.០០០ ខ្នងលិចទឹក បន្ទាប់មកខេត្ត Gia Lai ១៩.០០០ ខ្នង និង ខេត្ត Khanh Hoa ៩.០០០ ខ្នង។ អាជ្ញាធរបានប៉ាន់ប្រមាណថាការខូចខាតសេដ្ឋកិច្ចបឋមមានចំនួន ៣ ពាន់ពាន់លានដុង (១១៣,៧៦ លានដុល្លារអាមេរិក)។

វិស័យកសិកម្មបានរងការខាតបង់យ៉ាងច្រើន ដោយទឹកជំនន់បានបំផ្លាញស្រូវ និងបន្លែជាង ១៣.០០០ ហិកតា ដំណាំផ្សេងទៀតជាង ២.០០០ ហិកតា សត្វពាហនៈ និងបសុបក្សីជិត ៣១.០០០ ក្បាល និងជលផល ៨៨ ហិកតា ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង