681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋលេខាក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាជំរុញការវិនិយោគ ពាណិជ្ជកម្មក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋលេខាក្រសួងព័ត៌មានឯកឧត្តម កឹម គុណវឌ្ឍន៍

ចិន៖ រដ្ឋលេខាក្រសួងព័ត៌មានឯកឧត្តម កឹម គុណវឌ្ឍន៍បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍជំនាញកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមប្រសាស៍របស់ឯកឧត្តមក្នុងអំឡុងពេលកម្មវិធីសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៥ នៅទីក្រុងហ្វូចូវ ប្រទេសចិន។

បើតាមរដ្ឋលេខាក្រសួងព័ត៌មានដដែលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងលើកកម្ពស់ការធ្វើសមាហរណកម្មតំបន់ឲ្យកាន់តែស៊ីជម្រៅក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេសក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបន្តទៀតថាគណៈប្រតិភូកម្ពុជារួមមានតំណាងជាន់ខ្ពស់មកពីក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបានមានវត្តមានក្នុងកម្មវិធីអាស៊ាន-ចិន ឆ្នាំ២០២៥ ដែលជាកម្មវិធីមួយតភ្ជាប់កាន់តែស៊ីជម្រៅរវាងទំនាក់ទំនងរវាងចិន និងកម្ពុជា និងក្រុមបណ្តាលប្រទេសដែលជាសមាជិករបស់អាស៊ាន។

សម្រាប់ឯកឧត្តមផ្ទាល់ប្រទេសកម្ពុជា យើងទទួលបានបទពិសោធន៍ និងការចូលរួមដ៏មានតម្លៃ ជាពិសេសក្នុងការសិក្សាអំពីបញ្ហាប្រឈម និងចក្ខុវិស័យរយៈពេលវែងដែលត្រូវការក្នុងនាមជាសមាជិកអាស៊ាន ហើយប្រទេសកម្ពុជាបានប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសចិនបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង