681 ezgif.com resize
Swift cc time

គម្រោង«សណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម»ដ៏ធំនៅកន្ទុយនាគ ក្រុងព្រះសីហនុ សម្រេចសាងសង់បានជិត៥០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ព្រះសីហនុ៖ គម្រោងសាងសង់«សណ្ឋាគារលំដាប់ផ្កាយប្រាំ និង ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម»នៅតំបន់កន្ទុយនាគ នៃក្រុងព្រះសីហនុ បានសាងសង់រួចរាល់ប្រមាណ ៤៥ ភាគរយ និង ផ្នែកខ្លះនៃគម្រោង គ្រោងនឹងដាក់ប្រើប្រាស់ក្នុងពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ។ គម្រោងនេះសាងសង់ លើផ្ទៃដីសរុបប្រមាណ ១៦ហិកតា មានទីតាំងស្ថិតនៅបណ្តោយផ្លូវ២ធ្នូ (បណ្តោយផ្លូវទីលានតេជោ) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤ លាន ដុល្លារ។

គម្រោងនេះផ្តើមសាងសង់ដើមឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២៨ ខាងមុខ ហើយនៅពេលដែលបញ្ចាប់ការសាងសង់១០០% ក្រុមហ៊ុនប៉ាន់ស្មានវាយតម្លៃទុនវិនិយោគ នឹងកើនឡើនប្រមាណ ១ពាន់លានដុល្លាអាម៉េរិក ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៥០០០នាក់។ ជាក់ស្តែងនៅពេលក្រុមហ៊ុនចាប់ផ្តើមសាងសង់ក្នុងដើមឆ្នាំ២០២៤ បានផ្តល់ឱកាសការងារសរុបប្រមាណ៣០០០នាក់។

ក្នុងគម្រោងក្រុមហ៊ុនបែងចែកជា២តំបន់ គឺតំបន់ A និង តំបន់ B ។ តំបន់B មានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅដើមឆ្នាំ២០២៦ និង តំបន់ A មានដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប និង សួនកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៨។

គម្រោងសាងសង់អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ មានកម្ពស់ ៣៧ ជាន់ មានចំនួនប្រមាណ ២ ៨៧០ បន្ទប់ រួមមាន៖ អគារការិយាល័យ ផ្សារទំនើបលំដាប់អន្តរជាតិ សួនទឹកកម្សាន្តខ្នាតធំ សាលប្រជុំ និងសាលកម្មវិធីខាតធំ។

ជារួមគម្រោងទាំងមូល សាងសង់រួចរាល់ប្រមាណ៤៥ភាគរយ ក្នុងនោះអគារសណ្ឋាគារសង់បានកំពស់៣០ជាន់ ដោយឡែកអគារការិយាល័យ និង ខុនដូរ បានប្រមាណ ៨០% គ្រោងនឹងដាក់ប្រើប្រាស់ក្នុងពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង