681 ezgif.com resize
Swift cc time

នាវាទេសចរណ៍Westerdamចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីនិងនាំយកទេសចរជិត២ពាន់នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍លំដាប់អន្តរជាតិ Westerdam របស់អាម៉េរិក នៅថ្ងៃទី ១៨ វិច្ឆិកានេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀត ជាមួយនាំយកភ្ញៀវទេសចរប្រមាណជិត២ពាន់នាក់ ដើម្បីមកទស្សនាប្រទសកម្ពុជារយៈពេលមួយថ្ងៃ។

យោងតាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជកា់ថា នាវាទេសចរណ៍លំដាប់អន្តរជាតិ Westerdam មានភ្ញៀវទេសចរណ៍ចំនួន ១៨៥០ នាក់ ស្រី ៩៩២ នាក់ មាន ៤៣ សញ្ជាតិ មាននាវិកចំនួន ៨០៤ នាក់ ស្រី ១៥៦ នាក់ មាន ៣៩ សញ្ជាតិ ក្នុងនោះ ភ្ញៀវដែលមានច្រើនជាងគេ គឺមកពីអាម៉េរិក អូស្ត្រាលី និង ប្រទេសកាណាដា។ការមកដល់នៃនាវា Westerdam ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន ៥ បានបដិសេធ លើការស្នើសុំចត។ ក្នុងនោះ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពី COVID-19។ 

មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19៕


Khcct banner

អត្ថបទទាក់ទង