681 ezgif.com resize
Swift cc time

អ្នកនាំពាក្យកងទ័ពថៃបដិសេធ«មិនមានផែនការ»វាយប្រហារលើ នៅតំបន់ថ្មដា និងអូរផ្លក់ដំរី ក្នុងខេត្តពោធិ៍សាត់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Richa Suksuwanon អ្នកនាំពាក្យរងនៃកងទ័ពថៃ

ថៃ៖ កងយោធពលខេមរភូមិន្ទថៃ នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានចេញមុខប្រកាសបដិសេធសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដែលលើកឡើងថា ទាហានថៃកំពុងរៀបចំផែនការវាយប្រហារនៅតំបន់ថ្មដា និងអូរផ្លក់ដំរី ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ Thai Enquirer។

ប្រភពដដែលបានស្រង់សម្តីលោកវរសេនីយ៍ឯក Richa Suksuwanon អ្នកនាំពាក្យរងនៃកងទ័ពថៃបាននិយាយថា របាយការណ៍ទាំងនោះមិនពិត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦ វិច្ឆិកាបណ្តាញផ្សាយរបស់កម្ពុជា បានដកស្រង់ប្រភព "គួរឱ្យទុកចិត្ត" ដែលអះអាងថា កងកម្លាំងថៃកំពុងរៀបចំការវាយប្រហារនៅក្នុងតំបន់ទាំងនេះ ដោយអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា កំពុងតាមដានស្ថានការណ៍៕

Khcct banner

អត្ថបទទាក់ទង