681 ezgif.com resize
Swift cc time

តុលាការបង់ក្លាដែស សម្រេចចោទអតីនាយករដ្ឋមន្រ្តី Sheikh Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Sheikh Hasina

តុលាការបង់ក្លាដែស នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានប្រកាសកាត់ទោសអតីនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោយពីបញ្ចប់ការស្រាវជ្រាវអស់ជាច្រើនខែ។ក្នុងសាលក្រមប្រកាសនោះ តុលាការចោទថា លោកស្រីមានពិរុទ្ធពីបទបញ្ជាឱ្យមានការបង្ក្រាបយ៉ាងសាហាវលើការបះបោរដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន។

គួររម្លឹកថា លោកស្រី Sheikh Hasina ត្រូវបានតុលាការបង់ក្លាដែស កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចេញដីកាចាប់ខ្លួន ក្រោមបទចោទសម្លាប់មនុស្សជាតិចន្លោះពីខែកក្កដា ដល់ខែសីហា។ អតីតមេដឹកនាំរូបនេះ បានភៀសខ្លួនទៅឥណ្ឌា។

នៅឆ្នាំ២០២៤ បង់ក្លាដែស បានផ្ទុះការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការដឹកនាំរបស់លោកស្រី Sheikh Hasina។ ក្រោយបាតុកម្មខ្លាំងក្លា លោកស្រី Hasina បានចុះចេញពីតំណែង ហើយលោក Muhammad Yunus ត្រូវដឹកនាំរដ្ឋាភិបាល៕


Khcct banner

អត្ថបទទាក់ទង