681 ezgif.com resize
Swift cc time

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក យីប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអូស្ត្រាលី និងខេត្តកំពត។ នេះបើតាមគេហទំព័រផ្លូវការនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

យោងតាមគេហទំព័រផ្លូវការនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះ លោកទាំងពីរបានពិភាក្សាផ្តោតសំខាន់លើការគាំទ្ររបស់អូស្ត្រាលីចំពោះវិស័យសុខាភិបាលកម្ពុជា តាមរយៈកម្មវិធី H-EQIP 2 ដែលមានគោលដៅបង្កើនគុណភាពសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក៏ដូចជាពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាជំងឺមិនឆ្លងដែលកំពុងកើនឡើង។

លើសពីនេះ លោក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី និង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើនរបស់អូស្ត្រាលីនៅក្នុងវិស័យសំខាន់ៗផ្សេងទៀត ដូចជា វិស័យកសិកម្ម ការកែច្នៃកសិ-ឧស្សាហកម្ម និងការលើកកម្ពស់ការនាំចេញ ព្រមទាំងពិនិត្យមើលឱកាសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែជិតស្និទ្ធថែមទៀតផងដែរ៕

Khcct banner

អត្ថបទទាក់ទង