681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី១១ធ្នូខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ សមិទ្ធផលនេះបានកើតមានឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្រុមហ៊ុនអាកាសចរណ៍។ នេះបើតាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ក៏បានបញ្ជាក់ថា កម្ពុជាជាគោលដៅប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយភ្នំពេញជាទីក្រុងទី ១១ នៅក្នុងតំបន់ ខណៈក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោក។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕



Khcct banner

អត្ថបទទាក់ទង