ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង៣ពាន់នាក់បានទៅធ្វើតេស្តរកកូវីដ១៩ នៅថ្ងៃទី ២៩ វិច្ឆិកានេះ ប្រជាជនប្រមាណជាង៣ពាន់នាក់បានទៅធ្វើតេស្តរកកូវីដ១៩។ នេះបើតាមប្រសាសន៍សម្តេច ហ៊ុន សែន។
យោងតាមប្រសាសន៍របសសម្តេច ហ៊ុន សែន តាមប្រព័ន្ធតេឡេក្រាមបានឱ្យដឹងថា នៅថ្ងៃទី ២៩ វិច្ឆិកានេះ ប្រជាជនជាង៣ពាន់នាក់បានទៅធ្វើតេស្តរកកូវីដ១៩ តាមគម្រោងនៅថ្ងៃស្អែកនឹងមានការធ្វើតេស្តកូវីដ១៩នៅផ្សារទំនើបអ៊ីអន១ប្រមាណជាង១ពាន់ និងនៅក្រសួងមហាផ្ទៃប្រហែលជាប៉ុន្មានរយនាក់បន្ថែមទៀត។
សម្តេចក៏បានអំពាវនាវដល់ខេត្តដែលមានពាក់ព័ន្ធដោយផ្ទាល់មួយអ្នកជំងឺកូវីដ១៩ដូចជាខេត្តបាត់ដំបង សៀមរាប ឱ្យប្រញាប់បន្តរកមនុស្សដែលមានការពាក់ព័ន្ធមកធ្វើតេស្ត ហើយជាពិសេសគឺពន្យល់ឱ្យប្រជាពលរដ្ឋបានដឹងហើយស្ម័គ្រចិត្តមកធ្វើតេស្តគឺជាការល្អបំផុត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ វិច្ឆិកានេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧នាក់ទៀត ដោយក្នុងនោះជាករណីឆ្លងក្នុងស្រុកក្នុងសហគមន៍ចេញពីសមាជិកគ្រួសារអគ្គនាយកពន្ធនាគារ ឯកឧត្តម ឆែម សាវុធ ចំនួន៦នាក់។រហូតមកដល់ល្ងាចនេះទី២៩នេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងចំនួនពីរនាក់ទៀត ធ្វើឱ្យអ្នកឆ្លងក្នុងសហគមន៍កើនឡើងដល់៨នាក់៕
