ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR)» នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។
យោងតាមគេហទំព័រធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះក៏មានការប្ដូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ១២:០០នាទីរសៀល៕