681 ezgif.com resize
Swift cc time

កាសែតថៃ៖អាម៉េរិកជូនដំណឹងទៅថៃពីការផ្អាកបណ្តោះអាសន្ននៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយថៃបំពានបទឈប់បាញ់ជាមួយកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖អនុតំណាងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី ១៤ វិច្ឆិកាម្សិលម៉ិញ បានផ្ញើលិខិតមួយច្បាប់ទៅរាជរដ្ឋាភិបាលថៃ ដើម្បីសុំផ្អាកការចរចាជាបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក។ការស្នើសុំនេះ ធ្វើឡើងក្រោយថៃបំពានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោកត្រាំ ប្រធានាធិបតីអាម៉េរិកជាសាក្សី។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ haosod English។

ប្រភពពីសារព័ត៌មានថៃ haosod English បានរាយការណ៍ពីកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះនៅថ្ងៃទី ២៦ តុលា ឆ្នាំ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មាននោះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej បានលើកឡើងពីលិខិតដែលអាម៉េរិក បានផ្ញើជូនមកដល់រាជរដ្ឋាភិបាលថៃ ដើម្បីសុំផ្អាកការចរចាជាបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកថៃ-អាម៉េរិក និង សង្ឃឹម​ថា​ដំណោះស្រាយ​អាច​ត្រូវ​បាន​រក​ឃើញ​យ៉ាង​ឆាប់​រហ័សនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ហើយការចរចានឹងបើកឡើងវិញ នៅពេលថៃគោរពបានល្អនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

បើតាមសារព័ត៌មានថៃ haosod English រាជរដ្ឋាភិបាលថៃ បានសម្តែងការ ខកចិត្ត​ចំពោះ​ជំហរ​របស់​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក និងបានអះអាងយ៉ាងខ្ជាប់ខ្ជួនថា បញ្ហាសន្តិសុខ និង សុវត្ថិភាព ជាពិសេសបញ្ហាទ្វេភាគីរវាងថៃ និងកម្ពុជា ត្រូវតែចាត់ទុកដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្ម ដែលជាបញ្ហាទ្វេភាគីនៃផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសថៃ និងសហរដ្ឋអាម៉េរិក។

 អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej បានអះអាងថា សម្រាប់ប្រទេសថៃ បញ្ហាពាណិជ្ជកម្មអន្តរជាតិ និងវិធានការពន្ធគយដោយប្រទេសទីបី គឺជាបញ្ហាគោលនយោបាយសេដ្ឋកិច្ច ដែលត្រូវតែគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផលប្រយោជន៍របស់ដៃគូចរចា។ រដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ការបើកទីផ្សារថ្មី និងការចូលរួមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ដើម្បីរក្សាភាពប្រកួតប្រជែងជាសកលរបស់ប្រទេសថៃ។ 

សម្រាប់ជំនាញថៃ ចាត់ទុកលិខិតរបស់អាម៉េរិកនេះ គឺជាវិធានការធ្ងន់របស់អាម៉េរិកលើប្រទេសថៃឱ្យគោរពនូវកិច្ចព្រមព្រៀង។សម្រាប់វិធានការនេះ អាចនឹងប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចថៃ ខណៈទំហំពាណិជ្ជកម្មថៃ អាម៉េរិក មានទំហំធំ។ហើយក្រុមអ្នកជំនាញថៃ អំពាវនាវដល់អ្នកគាំទ្រជាតិនិយមជ្រុល គួរតែភ្ញាក់ឡើង ហើយដឹងថាប្រទេសថៃមិនមែនជាមហាអំណាច ហើយក៏មិនមែនជាមហាអំណាចមួយកម្រិតរបស់រុស្ស៊ីដែរ៕

Khcct banner

អត្ថបទទាក់ទង