681 ezgif.com resize
Swift cc time

អាកាសចរស៊ីវិល៖ការ«ហោះហើរ»កម្ពុជា-ថៃ គឺដំណើរការធម្មតា និងគ្មានការបិទដូចការចុះផ្សាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ចំពោះលិខិតដែលចេញផ្សាយជាភាសាថៃស្តីពីការផ្អាកការហោះហើរ នៅតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មាននានា គឺជាលិខិតក្លែងក្លាយ ជាព័ត៌មានមិនពិត ហើយមានចរិតញុះញង់។ លោកពន្យល់ថា ជាទូទៅ ដើម្បីបញ្ឈប់ការជើងហោះហើរអ្វីមួយគឺអាជ្ញាធរ និងអាជ្ញាធរ ឬស្ថាប័នមានសមត្ថកិច្ចត្រូវជូនដំណឹងគ្នាទៅវិញទៅមក ជាលាយលក្ខណ៍អក្សរស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ហើយពុំមានអ្វីកើតឡើងទេមកដល់ពេលនេះ ហើយក្រុមការងារកំពុងតាមដានស្ថានភាពនេះតទៅទៀត។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ទោះបីជាមានស្ថានភាពតានតឹងរវាងកម្ពុជា-ថៃក៏ដោយ ក៏ការហោះហើររវាងប្រទេសទាំងពីរ ពីបាងកក-ភ្នំពេញ និងភ្នំពេញ-បាងកក នៅតែដំណើរការជាប្រក្រតី ជាពិសេសសង្កេតថាមានក្រុមហ៊ុនចំនួន៥ដែលហោះហើរពីប្រទេសថៃមកកម្ពុជា ពោលចេញចូលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានដូចជា ក្រុមហ៊ុន Bangkok Airways ក្រុមហ៊ុន Thai Airways ក្រុមហ៊ុន Thai Air Asia ក្រុមហ៊ុន Thai Vietjet Air និងក្រុមហ៊ុន K-Mile (ដឹកជញ្ជូនទំនិញ) ជាទូទៅហោះហើរចេញ-ចូលភ្នំពេញមួយសប្តាហ៍មានចំនួន៥៣ជើង។

អ្នកនាំពាក្យរូបនេះបន្តថា ដោយឡែក សម្រាប់ការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលហោះហើរចេញពីកំណាត់ផ្លូវបាងកកមកខេត្តសៀមរាប មានក្រុមហ៊ុនថៃចំនួន៣គឺ ក្រុមហ៊ុន Bangkok Airways ក្រុមហ៊ុន Thai Airways ក្រុមហ៊ុន Thai Air Asia ហើយមានក្រុមហ៊ុនមួយទៀតដែលមិនមែនជាក្រុមហ៊ុនថៃតែហោះហើរចេញពីបាងកកមកសៀមរាប គឺក្រុមហ៊ុន Arab Emirates។ ជាទូទៅការហោះហើររវាងបាងកក-សៀមរាប គឺមានចំនួន៣៥ជើងក្នុងមួយសប្តាហ៍៕

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល 


Khcct banner

អត្ថបទទាក់ទង