681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន។ ការសហការនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ ប្រធានសមាគមជប៉ុន-កម្ពុជា បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង