Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អ្នកស្លាប់«ពុលស្រានៅកំពង់ឆ្នាំង»កើនឡើងដល់៥នាក់ ខណៈអ្នករងគ្រោះមាន១១០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពុលស្រានៅកំពង់ឆ្នាំង។រូបភាពពីមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស៥នាក់បានស្លាប់​ និងចំនួន១១០នាក់ផ្សេងទៀត រងគ្រោះ​ដោយ​សារ​ពុល​ស្រា​។នេះបើយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍ បានគូសបញ្ជាក់ថា មន្ទីរសុខាភិបាលបានទទួលព្យាបាល អ្នកមានអាការ:សង្ស័យពុលស្រាស នៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន ៦នាក់ និងបានបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លាប់នៅតាមផ្លូវ ពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់) មានករណីស្លាប់នៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់។

របាយការណ៍បញ្ជាក់ថា ជាសរុបអ្នករងគ្រោះ ចំនួន ១១៥ នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់ ៥នាក់។បច្ចុប្បន្នអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មានការវិវត្តន៌មកស្ថានភាពល្អ ប្រសេីរវិញហេីយ។មូលហេតុអ្នក ទាំងអស់ខាងលេីបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។

ជាវិធានការណ៏ និងអន្តរាគមន៌ជួយដល់អ្នកសង្ស័យពុលស្រាស រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។

ក្រសួងបានចាត់វិធានការណ៏ហាមការផឹកស្រាស និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស ជា បន្ទាន់ សង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។

ជាកាកត់សម្គាល់ ករណី​ពុល​ស្រា តែង​កើត​មាន​ជារឿយៗ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨​ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ក្នុង​ខេត្ត​ក្រចេះ​ដែរ ដែលពេលនោះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ។ជា​រឿយៗ​ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាស ដែល​រៀប​ចំ​គ្មាន​បច្ចេកទេសត្រឹម​ត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ពុល ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ថែម​ទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង