681 ezgif.com resize
Swift cc time

មីយ៉ាន់ម៉ាបញ្ជាទិញយន្តហោះដឹកសម្ភារៈរុស្ស៊ីបីគ្រឿង និងរបស់ចិន ២គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូរ រដ្ឋា
/

មីយ៉ាន់ម៉ា៖ កងទ័ពអាកាសមីយ៉ាន់ម៉ាបានដាក់ឱ្យដំណើរការឧទ្ធម្ភាគចក្រដឹកសម្ភារៈយោធា Mi-38T របស់រុស្ស៊ីចំនួនបីគ្រឿង និងយន្តហោះដឹកជញ្ជូនសម្ភារៈយោធា Y-8F-200W របស់ចិនចំនួនពីរគ្រឿងក្នុងពិធីទទួលមួយកាលពីថ្ងៃទី ៧ ខែវិច្ឆិកា នៅទីក្រុងណៃពិដោ។ ក្នុងការទទួលនោះគេឃើញមានវត្តមានលោក មីន អ៊ុង ឡាំង និងមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើននាក់ទៀតចូលក្នុងពិធីទទួលយន្តហោះពិសេសទាំង៥គ្រឿង។

យោងតាមវិទ្យាស្ថានការពារជាតិ និងសន្តិសុខមីយ៉ាន់ម៉ា (MDSI) កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កងទ័ពអាកាសមីយ៉ាន់ម៉ាបានរៀបចំពិធីទទួលយកឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-38T របស់រុស្ស៊ីចំនួនបីគ្រឿង និងយន្តហោះដឹកជញ្ជូន Y-8F-200W ផលិតដោយចិនចំនួនពីរគ្រឿងនៅទីក្រុងណៃពិដោ ដែលជាការដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការនៅ។

គួរកត់សម្គាល់ថាយន្តហោះ Mi-38T គឺជាយន្តហោះដឹកជញ្ជូនយោធា ថ្មីបំផុតរបស់រុស្ស៊ី ដែលផលិតដោយ Kazan Helicopters និងដំណើរការដោយម៉ាស៊ីនទួរប៊ីន Klimov TV7-117V ភ្លោះ។ យន្តហោះនេះមានទម្ងន់ហោះឡើងអតិបរមា ១៥,៦០០ គីឡូក្រាម ជាមួយនឹងល្បឿនកំពូល ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង កម្ពស់ហោះបាន ៦,៣០០ ម៉ែត្រ និងផ្ទុកមនុស្សបាន ៤០ នាក់។ avionics ដែលមានសមត្ថភាពពេលយប់។

ចំណែកយន្តហោះ Y-8F-200W ដឹកទំនិញប្រហែល ២០ តោន ឬទាហានប្រហែល ៩០ នាក់ដែលបំពាក់ដោយបរិក្ខារពេញលេញ អត្តសញ្ញាណយន្តហោះ Y-8F-200W ដែលមានស្លាកសញ្ញាមីយ៉ាន់ម៉ា លេខកន្ទុយ 5923 និង 5924 ដែលបានដាក់នៅអាកាសយានដ្ឋានអន្តរជាតិ Kunming Changshui មុនពេលប្រគល់ឲ្យមីយ៉ាន់ម៉ា៕

Khcct banner

អត្ថបទទាក់ទង