Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ការកែសម្រួលពន្ធលើប្រាក់ចំណូល បង្កបរិយាកាសវិនិយោគកាន់តែល្អសម្រាប់ធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Tan Khee Meng ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធដារ​អន្តរជាតិ Baker Tilly។

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចកែសម្រួលការយកពន្ធលើប្រាក់ចំណូល(Tax on Income)ឆ្នាំ២០២០ ដែលវានឹងអាចជួយកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា និងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ការសម្រេចនេះវានឹងផ្តល់ឱ្យវិនិយោគិនទទួលបាននូវបរិយាកាសវិនិយោគកាន់តែមានការអនុគ្រោះ។

យោងតាមប្រកាសថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅ គឺបានរៀបចំ ឬកំណត់និយមន័យឡើងវិញចំពោះជំពូកខ្លះនៃ《ច្បាប់ពន្ធដារ》ដែលមានពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណេញ ដើម្បីឆ្លើយតបកាន់តែល្អប្រសើរនូវតម្រូវការរបស់សហគ្រាសសម្រាប់ការកាត់បន្ថយពន្ធ និងរដ្ឋបាលពន្ធដារ ទន្ទឹមនឹងនេះក៏អាចទប់ទល់នឹងផលប៉ះពាល់នៃសេដ្ឋកិច្ចថ្មីលើការយកពន្ធរបស់រដ្ឋ។

ក្នុងនោះ ចាប់ពីឆ្នាំ២០២០តទៅ ប្រាក់ចំណេញលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលបានបែងចែកប្រាក់ចំណេញក្នុងអំឡុងពេល”វិស្សមកាលលើកលែងពន្ធ” (Tax Holiday)នឹងត្រូវលើកលែងពន្ធទាំងស្រុង។ ក្រុមហ៊ុនទូទៅ (មិនមែនQIP) ក៏អាចស្ថិតនៅក្រោមពន្ធភាគលាភថ្មីដែលមានលក្ខណៈកាន់តែច្បាស់លាស់ ធ្វើការបែងចែកភាគលាភរយៈពេលមធ្យមជូនម្ចាស់ភាគហ៊ុន។

បទប្បញ្ញត្តិថ្មីនេះ ក៏រួមបញ្ចូលផងដែរនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក្នុងដែនសមត្ថកិច្ចនៃច្បាប់ពន្ធដារ ដោយធ្វើការបែងចែកអាជីវកម្មដែលគ្របដណ្ដប់លើពន្ធប្រាក់ចំណេញកាត់ទុក និងពន្ធអប្បបរមា និងបន្ថែមវិធីសាស្រ្តនៃការទទួលស្គាល់ទ្រព្យសកម្មជីវសាស្រ្ត និងការរំលោះ ព្រមទាំងកំណត់វិសាលភាពនៃ សេវាកម្មយកពន្ធជាច្រើនរួមមាន៖”ការគ្រប់គ្រង ការពិគ្រោះយោបល់ និងសេវាកម្មបច្ចេកទេសផ្សេងទៀត”។

លោក Tan Khee Meng ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធដារ​អន្តរជាតិ Baker Tillyបានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា បន្ទាប់ពីឆ្នាំ២០០៣មក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការកែសម្រួលការយកពន្ធលើប្រាក់ចំណូល(Tax on Income)និងបានទទួលយកសំណើរបស់វិស័យឯកជនដែលជាច្រើនឆ្នាំមកបានលើកជូនរាជរដ្ឋាភិបាល វានឹងផ្តល់ឱ្យវិនិយោគិននូវបរិយាកាសវិនិយោគកាន់តែមានការអនុគ្រោះ។

លោកបានមានប្រសាសន៍ថា បទប្បញ្ញត្តិថ្មីបានកំណត់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលបាន “វិស្សមកាលលើកលែងពន្ធ” ហើយប្រាក់ចំណេញដែលបានបែងចែកក្នុងអំឡុងពេលលើកលែងពន្ធត្រូវបានលើកលែងពន្ធទាំងស្រុង ដែលអនុញ្ញាតឲ្យអ្នកវិនិយោគទទួលបាន “កាលើកលែងពន្ធ”ពិតប្រាកដ។

លោកបានមានប្រសាសន៍ថា នៅក្រោមបទប្បញ្ញត្តិថ្មីនេះ “ពន្ធបែងចែកភាគលាភបន្ថែម” ត្រូវបាន ប្តូរឈ្មោះទៅជា“ពន្ធបែងចែកភាគលាភកាត់ទុក”(Advance Tax on Dividend Distribution) ដើម្បីផ្តល់នូវយន្តការកាន់តែច្បាស់លាស់សម្រាប់ក្រុមហ៊ុនទូទៅក្នុងការបែងចែកភាគលាភ។ ក្រុមហ៊ុនដែលជ្រើសរើសការបែងចែកភាគលាភរយៈពេលមធ្យម នៅពេលដាក់ពាក្យសុំបង់ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ អាចយក“ពន្ធបែងចែកភាគលាភកាត់ទុក”ជាការកាត់ទុក។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនមេ ឬម្ចាស់ភាគហ៊ុនដែលទទួលបានភាគលាភមិនមែនជាអ្នកជាប់កាតព្វកិច្ចបង់ពន្ធ ក៏នៅតែអាចបង់ពន្ធកាត់ទុក (១៤%)។ ដើម្បីស្របតាមការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេច ពង្រីកវិសាលភាពនៃនិវាសនជនអចិន្រ្តៃយ៍(Permanent Resident)ទៅពាណិជ្ជកម្មតាមអេឡិចត្រូនិក(E-Commerce)ចាប់ពីឆ្នាំនេះតទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង