681 ezgif.com resize
Swift cc time

កម្ពុជា-ឡាវ ឯកភាពគ្នាដំឡើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

រាជធានីរីយ៉ាដ៖ កម្ពុជា និងឡាវ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីដំឡើងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលមានស្រាប់មួយកម្រិតទៀត ដើម្បីឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ក្នុងគោលបំណងរួមគ្នា និងផលប្រយោជន៍ប្រជាជនទាំងពីរ គឺទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ។

ការឯកភាពនេះត្រូវបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីដំឡើង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលមានស្រាប់មួយកម្រិតទៀត ដើម្បីឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ក្នុងគោលបំណងរួមគ្នា និងផលប្រយោជន៍ប្រជាជនទាំងពីរ គឺទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាពិសេសតាមខេត្តជាប់ព្រំដែន, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ, ការរៀបចំឱ្យភាគីឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដើម្បីបង្កើតជាកញ្ចប់ទស្សនកិច្ច និងការពិនិត្យលទ្ធភាពបង្កើតខ្សែទស្សនកិច្ចអង្គរវត្ត-វត្តភូ ដែលសុទ្ធតែជាបេតិកភណ្ឌពិភពលោក។ នេះបើតាមក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង