681 ezgif.com resize
Swift cc time

អាម៉េរិកជំរុញឲ្យថៃគោរព«កិច្ចព្រមព្រៀង»សន្តិភាពជាមួយកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាម៉េរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ ថា លោក ដូណាល់ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ និងគោរពកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីប៉ុន្មានសប្តាហ៍មុននេះ។

យោងតាមកាសែត THE WASHINGTON POST បានរាយការណ៍ដោយដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកថា សហរដ្ឋអាម៉េរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតខាងទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា៕

គួរកត់សម្គាល់ថាកាលពីម្សិលមិញនេះនាយករដ្ឋមន្រ្តថៃដែលដឹកនាំដោយលោក អនុទីន បានប្រកាសបញ្ចប់សន្តិភាពទាំងស្រុងជាមួយនឹងកម្ពុជា និងបានលុបចោលកិច្ចព្រមព្រៀងនាៗដែលមានលោកដូណាល់ត្រាំជាសាក្សី និងម្ចាស់ហត្ថលេខីទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ការប្រកាសលុបចោលរបស់ថៃធ្វើឡើងដោយលើកហេតុផលថាទាហានខ្លួនបានដើរជាន់មីននៅក្នុងខេត្តស៊ីសាកេត៕ 

Khcct banner

អត្ថបទទាក់ទង