681 ezgif.com resize
Swift cc time

ម៉ាឡេស៊ីប្រាប់ថៃត្រូវតែបន្ត«កិច្ចព្រមព្រៀង»ចៀសវាងផ្ទុះជម្លោះឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី

កូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីនៅរសៀលថ្ងៃទី ១១ វិច្ឆិកានេះបានប្រាប់ទៅកាន់ថៃចំៗថាជំហររបស់ប្រទេសម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីកន្លងទៅ លោកថាដំណើរការកិច្ចព្រមព្រៀងនេះត្រូវតែបន្ត និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។

យោងតាមសេចក្តីរាយការណ៍របស់ BERNAMA បានអះអាងថាម៉ាឡេស៊ីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រដំណើរការសន្តិភាពរវាងថៃ និងកម្ពុជា បន្ទាប់ពីប្រទេសថៃកាលពីម្សិលមិញសម្រេចផ្អាកកិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជាដោយឯកតោភាគី បន្ទាប់ពីការផ្ទុះមីននៅតាមបណ្តោយព្រំដែន។

នាយករដ្ឋមន្រ្តីថៃលោក អនុទីន 

ប្រភពដដែលបន្តទៀតថាឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី បានបញ្ជាក់ជំហររបស់ប្រទេសម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពនៅតែបន្ត និងមិនមានការរំខាន លោកព្រមានថាការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះដើមវិញ។

បើតាមលោក ឧត្តមសេនីយ៍ Tan Sri លោកជំរុញឲ្យរក្សាការស្ងប់ស្ងាត់ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរវាយតម្លៃស្ថានភាពបច្ចុប្បន្ន លោកសង្ឃឹមថាបញ្ហានេះអាចត្រូវបានដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសចាប់តាំងពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃកំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ប្រទេសថៃ។ លោកបន្ថែមទៀតថា ក្រុម AOT មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់កើតហេតុ ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រំដែននោះទេ៕

Khcct banner

អត្ថបទទាក់ទង