681 ezgif.com resize
Swift cc time

ក្រុមហ៊ុនជំនាញផលិត«ចំណីសត្វ»របស់ចិន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវ៥១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនខេមបូឌាន ហៃដា អេហ្រ្គីខលឈ័រ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មចំណីសត្វ និង បច្ចេកវិទ្យា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវ៥១ ខេត្តកំពង់ស្ពឺ។ ពិធីបញ្ចុះបឋមសិលានាថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមវត្តមានរបស់តំណាងក្រុមហ៊ុនដៃគូធំៗ ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាច្រើននៅកម្ពុជា។

តំណាងសួនឧស្សាហកម្មកាណាឌីយ៉ា បានថ្លែងចាត់ទុក ពិធីបើកការដ្ឋានសាងសង់គម្រោងបង្កើតរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ហៃដា នាថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយ ហើយក៏ជាការប្តេជ្ញាដ៏មានតម្លៃ។ សួនឧស្សាហកម្មកាណាឌីយ៉ា នឹងបន្តដោយសេវាដែលល្អបំផុត ដើម្បីជំរុញឱ្យគម្រោងនេះសាងសង់រួច និង ចាប់ផ្តើមផលិតឱ្យបានឆាប់រហ័ស ហើយជឿជាក់ថា វាពិតជាត្រូវបានបង្កើតជាគម្រោងដែលមានគុណភាពខ្ពស់ បៃតង ឆ្លាតវៃ និងជាគំរូថ្មីមួយបន្ថែមទៀត។

ចំណែកតំណាងក្រុមហ៊ុន ឆាយណា ខនស្ត្រាក់សិន (អេស អ្វី អេ) (ខេមបូឌា) ខបភើរេសិន បានបង្ហាញពីមោទនភាព និង សេចក្ដីរីករាយយ៉ាងខ្លាំង ព្រមទាំងយល់ច្បាស់ពីបន្ទុក និង ការទទួលខុសត្រូវដ៏ធំធេង។ ក្រុមហ៊ុននឹងយកបទពិសោធន៍ដ៏សម្បូរបែប ដែលបានប្រមូលផ្តុំអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការសាងសង់តាមខ្សែឧស្សាហកម្មពេញលេញ កម្លាំងច្នៃប្រឌិតដ៏រឹងមាំ និងប្រព័ន្ធគ្រប់គ្រងដ៏ច្បាស់លាស់ រួមបញ្ចូលយ៉ាងជ្រាលជ្រៅក្នុងគ្រប់ដំណាក់កាលនៃការសាងសង់គម្រោងនេះ ដើម្បីមិនឲ្យខកខាននូវការជឿជាក់ និងការទុកចិត្តដ៏មានតម្លៃ ដែលក្រុមហ៊ុនហៃដាបានប្រគល់ឱ្យនោះឡើយ។

ក្រុមហ៊ុនសន្យាធានាឲ្យការសាងសង់គម្រោងដំណើរការយ៉ាងមានលំដាប់លំដោយ ធានាឲ្យការសាងសង់មានប្រសិទ្ធភាព គុណភាពល្អឥតខ្ចោះសម្រាប់គម្រោង និងសម្រេចការសាងសង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

គួរបញ្ជាក់ថា សួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា។ បច្ចុប្បន្នសួនឧស្សាហកម្មកាណាឌីយ៉ាមានចំនួន៣ទីតាំង ដែលរួមមាន៖ សួនឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវមហាវិថីវេងស្រេង សួនឧស្សាហកម្មកាណាឌីយ៉ា New Hope និងសួនឧស្សាហកម្មកាណាឌីយ៉ា ដែលស្ថិតនៅលើផ្លូវលេខ51 ដែលមានទំហំដីប្រមាណ៥០០ ហិកតា។ បច្ចុប្បន្ន សួនឧស្សាហកម្មកាណាឌីយ៉ាបានទាក់ទាញសហគ្រាសដែលមានគុណភាពល្អជិត ៣០ ក្រុមហ៊ុនចូលមកវិនិយោគ។ ម៉ូឌែលទាក់ទាញវិនិយោគមានលក្ខណៈបត់បែន និងចម្រុះ ដោយសួនឧស្សាហកម្មមានកម្មសិទ្ធិដីតែមួយ ប្រើប្រាស់បានទាំងជួល ទិញ ឬជួលរោងចក្រ ដែលបានសង់រួចជាស្តង់ដារ ហើយក៏អាចប្តូរតាមតម្រូវការរបស់អតិថិជន ឬអភិវឌ្ឍតាមគំរូ“សួនក្នុងសួន”ផងដែរ៕


Khcct banner

អត្ថបទទាក់ទង