681 ezgif.com resize
Swift cc time

លោក អាន់វ៉ា ប្តេជ្ញាបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា និងបានបដិសេធចំពោះការចោទរបស់ឧត្តមសេនីយ៍ចូលនិវត្តន៍ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ១១ វិច្ឆិកានេះ បានប្រកាសពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា។ជាមួយគ្នានោះ លោថែមទាំងបានបដិសេធ ការចោទរបស់ឧត្តមសេនីយ៍ថៃចូលនិវត្តន៍ម្នាក់ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា។

យោងតាមកាសែត THE STAR បានស្រង់ប្រសាសន៍របស់ លោកអាន់វ៉ាថា ក្នុងនាមជាប្រធានអាស៊ាន លោកនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយភាគីរបស់លោកទាំង កម្ពុជា-ថៃ លោកក៏បានច្រានចោលការលើកឡើង និង ការរិះគន់ពីអតីតមេទ័ពថៃ (ដែលវីដេអូនោះអតីតមេទ័ពថៃបានចោទប្រកាន់លោក អាន់វ៉ា ថាជា "ជនក្បត់" ដែលបង្កការខាតបង់សេដ្ឋកិច្ចដល់ប្រទេសថៃ) ដោយក្នុងកិច្ចព្រៀងនោះអាម៉េរិកអាចចូលក្នុងទេសថៃក្នុងធ្វើជំនួញរ៉ែធម្មជាតិ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

ប្រភពដដែលបានរាយការណ៍ទៀតថា លោកមិនមើលឃើញថា ការចោទប្រកាន់នេះវាជាបញ្ហានោះទេ ហើយលោកកំពុងបន់ស្រន់ឱ្យបញ្ហានេះត្រូវបានដោះស្រាយ។ លោកបានបន្ថែមថា ហេតុអ្វីគ្រប់គ្នាអបអរសាទរ ប្រសិនបើពួកគេបន្តឈ្លោះគ្នា។

គួរបញ្ជាក់ថា ប្រទេសថៃ បានសម្រេចផ្អាកការអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ដោយឯកតោភាគីត្រឹមតែពីរសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានធ្វើជាសាក្សីនៃការចុះហត្ថលេខា។ជាការប្រកាស កើតឡើងបន្ទាប់ពីទាហានខ្លួនពីរនាក់បានរងរបួសក្នុងការផ្ទុះមីននៅជិតព្រំដែនកម្ពុជាក្នុងខេត្តស៊ីសាកេត។កម្ពុជាបានប្រកាសច្រានចោលការចោទដោយគ្មានមូលដ្ឋានរបស់ថៃផងដែរ៕


Khcct banner

អត្ថបទទាក់ទង