681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ ឯកភាពឲ្យកម្ពុជាធ្វើពិពិធកម្មទីផ្សារនៅតំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម និងទាក់ទាញការវិនិយោគមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

រាជធានីរីយ៉ាដ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នាថ្ងៃទី១០ វិច្ឆិកា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុងដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក។ ការព្រមព្រៀងនេះ ធ្វើឡើងកំឡុងពេលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ នៅរាជធានីរីយ៉ាដ។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្ម នៃអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌសំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុងដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ៕


Khcct banner

អត្ថបទទាក់ទង