681 ezgif.com resize
Swift cc time

លោក ហ៊ុន ម៉ានី ចុះទៅសាទរដោយផ្ទាល់ដល់សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ចំពោះការខិតខំផ្តល់«សេវាសាធារណៈគំរូ»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅសាទរដោយផ្ទាល់ដល់សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ចំពោះការខិតខំផ្តល់«សេវាសាធារណៈគំរូ» កាលពីឆ្នាំ២០២៤ និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្រៀន ជាពិសេស អភិបាលខេត្តព្រះសីហនុ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចំពោះសមិទ្ធផលដែលសាលាមត្តេយ្យសិក្សាធនធានក្រុងសម្រេចបាន។

សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ជាសាលារៀនដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងក្នុងនាមជាគណៈកម្មការរៀបចំការប្រកួតប្រជែងនេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ជាពិសេស អភិបាលខេត្តព្រះសីហនុ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចំពោះសមិទ្ធផលដែលសាលាមត្តេយ្យសិក្សាធនធានក្រុងសម្រេចបាន។ បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានស្វែងយល់បន្ថែមស្តីពីភាពជោគជ័យរបស់សាលាមត្តេយសិក្សាធនធានក្រុងព្រះសីហនុ ពីតំណាក់កាលមួយ ទៅតំណាក់កាលមួយ និងចូលរួមអបអរសាទរសមិទ្ធផលដែលសាលាមត្តេយ្យសិក្សាធនធានក្រុងសម្រេចបានកាលពីឆ្នាំ២០២៤ក្នុងនាមជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១។

បន្ថែមពីនេះ លោកស្រី គល់ សុភាព នាយិកាសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសាលាមត្តេយសិក្សាធនធានក្រុងជូនលោក ហ៊ុន ម៉ានី ថា សាលាមានគ្រូបង្រៀនសរុបចំនួន ១៧នាក់ ឆ្នាំសិក្សា២០២៥នេះ មានសិស្សានុសិស្សសរុបចំនួន ៦៨៧ ស្រី ៣២០នាក់ មានថ្នាក់រៀនចំនួន៧ ដោយរៀនចែកជាពីរវេន៕

Khcct banner

អត្ថបទទាក់ទង