681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិរំលឹកឱ្យកងទ័ពថៃកុំដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗតាមព្រំដែននិងបដិសេធដាក់មីនថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងការពារជាតិ នៅថ្ងៃទី ១១ វិច្ឋិកានេះ បានសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្រសួងការពារជាតិ ថែមទាំងបានរំលឹកបន្ថែមទៀតដល់កងទ័ពថៃកុំដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗតាមព្រំដែន និង បដិសេធដាក់មីនថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានប្រកាសបដិសេធការចោទប្រកាន់ដែលថាកម្ពុជាដាក់មីនថ្មី ខណៈដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និង កាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និង សុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

បើតាមសេចក្តីប្រកាសដដែល បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ 

ក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។កម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និង ស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និង សុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង