681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទំហទឹកប្រាក់ប្រមាណជាង ៥២,៥ ពាន់លានដុល្លារ រយៈពេល១០ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-តុលា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៥២,៥ ពាន់លានដុល្លារ កើនឡើង ១៦.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ រយៈពេល១០ខែកន្លងទៅនេះ កម្ពុជានាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ប្រមាណជាង ២៤,៩ ពាន់លានដុល្លារ កើនឡើង ១៥.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងនាំចូលទំនិញមកវិញក្នុងទឹកប្រាក់ប្រមាណ ២៧,៦ ពាន់លានដុល្លារ កើនឡើង ១៧.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទីផ្សារសំខាន់ៗដែលកម្ពុជាធ្វើការនាំចេញ-នាំចូលច្រើនជាងគេគឺចិន ដែលគិតជាទឹកប្រាក់មានប្រមាណជាង ១៥,៩ ពាន់លានដុល្លារ កើនឡើង ២៨.៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៦.៦% ខណៈកម្ពុជានាំចូលទំនិញពីចិនវិញក្នុងទឹកប្រាក់ប្រមាណ ១៤,៦ ពាន់លានដុល្លារ កើនឡើង ៣៣.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទីផ្សារបន្ទាប់គឺសហរដ្ឋអាម៉េរិក សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ១០,៧ ពាន់លានដុល្លារ កើនឡើង ២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាសម្រេចបានការនាំចេញក្នុងទឹកប្រាក់ប្រមាណ ១០,៤ ពាន់លានដុល្លារ កើនឡើង ២៦.៤% ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣២៦ លានដុល្លារ កើនឡើង ៤៩.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទីផ្សារសំខាន់ទី៣គឺវៀតណាម ដោយក្នុងរយៈពេល១០ខែនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៦,៥ ពាន់លានដុល្លារ កើនឡើង ១.៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញក្នុងទឹកប្រាក់ប្រមាណ ៣,១ ពាន់លានដុល្លារ កើនឡើង ៣% ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣,៤ ពាន់លានដុល្លារ ធ្លាក់ចុះ ០.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាបន្តបន្ទាប់ទៀតមានដូចជា ថៃ ជប៉ុន កាណាដា អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស ជាដើម៕

Khcct banner

អត្ថបទទាក់ទង