681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ស្វាគមន៍ក្រុមហ៊ុនជប៉ុន៣៦ដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី ១០ វិច្ឆិកានេះ បានជួប លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និង គណៈប្រតិភូ ប្រមាណជា៣៦ក្រុមហ៊ុន នៅវិមាន ៧មករា។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានប្រកាសគាំទ្រអ្នកវិនិយោគិនជប៉ុននៅកម្ពុជា និងជំរុញឱ្យបង្កើន​ការ​បណ្តាក់ទុន នៅក្នុងវិស័យបច្ចេកវិទ្យា ការកែច្នៃផលិតផលកសិកម្ម និង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា ក្នុងជំនួបនោះ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនជប៉ុន សម្រាប់ការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន។ 

បើតាមលោក TAKAHASHI Fumiaki ប្រតិភូវិនិយោគិនជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និង បានជួបជាមួយ​សម្តេច ហ៊ុន សែន គឺមានសមាសភាពមកពីក្រុមហ៊ុនជប៉ុនចំនួន ៣៦ ក្រុមហ៊ន ហើយភាគច្រើនចាប់អារម្មណ៍ ចង់ដាក់វិនិយោគ វិស័យបច្ចេកវិទ្យា ការកែច្នៃផលិតផលកសិកម្ម និង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ។

ជាការឆ្លើយតបសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពេញចិត្តចំពោះការចាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគជប៉ុន ចំពោះការវិនិយោគនៅកម្ពុជា ហើយសម្តេចស្វាគមន៍ការចាប់អារម្មណ៍វិនិយោគលើ វិស័យបច្ចេកវិទ្យា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជាតម្រូវការរបស់ប្រទេសទាំងពីរ។


Khcct banner

អត្ថបទទាក់ទង