681 ezgif.com resize
Swift cc time

បុរសជនជាតិជប៉ុនចំណាយលុយជួលផ្ទះល្វែង២០ឆ្នាំ (១៤ម៉ឺនដុល្លារ) ទុកចោល ដើម្បីឲ្យប៉ូលីសបន្តបើកសុំណុំរឿងករណីឃាតកម្មលើប្រពន្ធខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ជប៉ុន៖ បុរសជនជាតិជប៉ុនជាប្តីជនរងគ្រោះដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ ១៩៩៩ លោក Takaba Satoru ដែលជាប្តីរបស់លោកស្រី Takaba Namiko បានជួលផ្ទះល្វែងមួយកន្លែងទុកដោយសង្ឃឹមថាប៉ូលីស និងតុលាការជប៉ុននឹងបើកកកាយសុំណុំរឿងចាស់ដែលបានកើតឡើងកាលពីឆ្នាំ ១៩៩៩ ដែលឃាតករបានចាក់សម្លាប់ភរិយារបស់លោកនៅក្នុងផ្ទះល្វែង។ ឃាតកម្មដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ នៅពេលដែលជនរងគ្រោះមានឈ្មោះថា Takaba Namiko ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ។ នាងត្រូវបានគេចាក់ចំកញ្ចឹងកដោយវត្ថុមុតស្រួចច្រើនដង។

យោងតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន NHK បានអះអាងថា ករណីនេះគឺជាករណីឃាតកម្មដ៏ទាក់ទាញមួយនៅប្រទេសជប៉ុនកំឡុងឆ្នាំ ១៩៩៩ ដោយក្នុងនោះអាជ្ញាធរបានដាក់មន្ត្រីប៉ូលីសចំនួន ១០ម៉ឺននាក់ធ្វើការលើករណីនេះ ហើយមនុស្ស ៥ពាន់ នាក់ត្រូវបានសម្ភាសន៍ ប៉ុន្តែគ្មានប្រយោជន៍ និងតម្រុយនៃឃាតករឡើយ។

កាសែតដដែលបន្តទៀតថាដោយសង្ឃឹមថានឹងថែរក្សាកន្លែងកើតហេតុ ស្វាមីរបស់ជនរងគ្រោះគឺលោក Satoru Takaba បានសម្រេចជួលផ្ទះល្វែងនេះទទេទុកចោលរក្សាភស្តុតាងអស់រយៈពេល ២៦ ឆ្នាំកន្លងមក។ ចំនួនទឹកប្រាក់សរុបដែលលោកបានបង់សម្រាប់អាផាតមិនទទេក្នុងរយៈពេលនោះគឺ ២២លានយ៉េន (១៤៥,០០០ ដុល្លារអាមេរិក)។ លោកបានទុករបស់របរទាំងអស់នៅក្នុងផ្ទះ ហើយមិនបានសម្អាតស្នាមប្រឡាក់ឈាមទេដោយលោកសង្ឃឹមថានឹងមានការស៊ើបអង្កេតស្វែងរកឃាតករម្តងទៀត។

កាលពីពេលថ្មីនេះៗប៉ូលីសខេត្ត Aichi បានចាប់ខ្លួនឃាតករដែលមានឈ្មោះថា Yasufuku Kumiko អាយុ ៦៩ ឆ្នាំ ពីបទឃាតកម្ម ហើយបានបញ្ជូននាងទៅកាន់ព្រះរាជអាជ្ញានាងត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់ជនរងគ្រោះ Takaba Namiko អាយុ ៣២ ឆ្នាំនៅអាផាតមិនមួយក្នុងទីក្រុង Nagoya ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៩។ ប៉ូលីសបន្តថាឧក្រិដ្ឋកម្មនេះបានកើតឡើងនៅកណ្តាលថ្ងៃ នៅពេលដែលមានតែជនរងគ្រោះ និងកូនប្រុសអាយុពីរឆ្នាំរបស់នាងប៉ុណ្ណោះដែលមានវត្តមាននៅផ្ទះ។

ដំបូងឡើយ Yasufuku បានបដិសេធមិនសហការជាមួយការធ្វើតេស្ត DNA ក្នុងអំឡុងពេលស៊ើបអង្កេតករណីដែលមិនទាន់ដោះស្រាយជាយូរមកហើយ ប៉ុន្តែក្រោយមកនាងក៏ឲ្យប៉ូលីសតេស្ត លទ្ធផលតេស្តបានបញ្ជាក់ពីភាពត្រូវគ្នារវាង DNA របស់នាង និងស្នាមប្រឡាក់ឈាមរបស់ជនរងគ្រោះដែលបន្សល់ទុកនៅកន្លែងកើតហេតុ។

តាមការស៊ើបអង្កេតប៉ូលីសបានរកឃើញថាឃាតករគឺជាអ្នកធ្លាប់សិក្សា និងរៀនសូត្រជាមួយនឹងប្តីជនរងគ្រោះ ហើយបានលួចស្រលាញ់ប្តីរបស់ជនរងគ្រោះ ហើយក្រោយមកក៏កើតចិត្តខឹងជនរងគ្រោះក៏លួចទៅសម្លាប់នាង៕

ឃាតករ Kumiko Yasufuku បានចំណាយពេលពីរទសវត្សរ៍ដើម្បីគេចវេះរបាយការណ៍ព័ត៌មានអំពីទង្វើដ៏សាហាវរបស់នាងមុនពេលប្រគល់ខ្លួនឱ្យប៉ូលីស


Khcct banner

អត្ថបទទាក់ទង