681 ezgif.com resize
Swift cc time

អាជីវករលក់ដូរឆ្នេរកែបម្នាក់«ធ្វើកិច្ចសន្យា»បញ្ឈប់សកម្មភាពប៉ះពាល់ដល់ភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖រដ្ឋបាលក្រុងកែប បានកោះហៅលោកស្រី ឆោម គីមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប ខេត្តកែប ដើម្បីមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពនានាដែលនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងឈប់ដំឡើងថ្លៃនាឱកាសពេលបុណ្យទាននានា។ការធ្វើកិច្ចសន្យានេះ ធ្វើឡើងក្រោយពីមានជម្លោះរវាងអ្នកលក់ និងអ្នកទិញ ហើយបានថតបង្ហោះតាមបណ្តាញសង្គម។

យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុងកែប បានគូសបញ្ជាក់ពីចម្លើយសារភាពរបស់លោកស្រី ឆោម គឹម ធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប ថា គាត់បាននិយាយប្រាប់ភ្ញៀវអោយទៅចតនៅចំណតផ្សេង ចំពោះតំលៃតូបជួល មួយ៥០ដុល្លារ គាត់ក៏ បានទទួលស្គាល់ថា បានជម្រាបដល់ភ្ញៀវក្នុងតំលៃនេះពិតប្រាកមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤ មុខឡើងទៅ គឺមិនគិតថ្លៃតូបឡើយ”។

ក្នុងសេចក្តីបំភ្លឺបានបន្ថែមថា “ចំពោះករណីនេះលោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងសូមសន្យាដូចខាងក្រោម៖ ១.មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ ២.រក្សាចំណតរថយន្តជាចំណតសាធារណៈ ៣.មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ ៤.ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន។”

គួរបញ្ជាក់ថា ការធ្វើកិច្ចសន្យានេះ ធ្វើឡើងក្រោយពីមានជម្លោះរវាងអ្នកលក់ និងអ្នកទិញ ហើយបានថតបង្ហោះតាមបណ្តាញសង្គម។បន្ថែមលើពីនេះ មានព័ត៌មានផ្សព្វផ្សាយខ្លះបានចុះផ្សាយថា ហេតុការណ៍ជាបន្តបន្ទាប់ពីខេត្តកែបនេះ គឺអាចដោយសារការជួលតម្លៃតូបនៅខេត្តកែបថ្លៃ។ត្រង់ចំណុចនេះ ប្រភពពីរដ្ឋបាលខេត្តបានអះអាងថា ករណីជួលតួបនានា គឺជាសិទ្ធិរបស់ក្រុមហ៊ុនឯកជន រដ្ឋបាលខេត្តមិនមែនជាអ្នកកំណត់ថ្លៃតូបនោះទេ៕


Khcct banner

អត្ថបទទាក់ទង