ភ្នំពេញ៖ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេល ៧២ឆ្នាំហើយដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអាណា ព្យាបាលបារាំង។សមិទ្ធផលថ្ងៃនេះ កើតចេញពីព្រះរាជបេសកកម្មរបស់ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមតនកោដ្ឋ ចំពោះជាតិមាតុភូមិកម្ពុជា។
ដូចរាល់ឆ្នាំ ពោលនៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្វខួបលើកទី៧២ នៃការទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង ក្រោមអធិបតីភាពរបស់ព្រះកុរណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងប្រទានភ្លើងជ័យនៃពិធីឯករាជ្យជាតិ នៅវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និង អន្តរជាតិ រួមទាំងពលរដ្ឋជាច្រើននាក់។
សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមតនកោដ្ឋ បានលះបង់ព្រះរាជកម្លាំងកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការតស៊ូទាមទារឯករាជ្យពីអាណាព្យាបាលបារាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជារាស្រ្តខ្មែរ។រទទួលឯករាជ្យយ៉ាងពេញបរិបូរណ៍ពីបារាំងនេះ គឺពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ប្រជាជាតិកម្ពុជា ដែលនេះគឺជាការបង្ហាញអំពី ការទទួលបានអធិបតេយ្យភាព បូរណភាពដែនដី ដែលជាសញ្ញានៃការរួចផុតពីនឹមត្រួតត្រារបស់បារាំង ប្រជាជនមានសិទ្ធិសេរីភាព រួចផុតពីពន្ធដារ សង្រ្គោះជោគវាសនាប្រទេសជាតិ និងឯករាជ្យជាតិដែលមានការទទួលស្គាល់ពីសំណាក់អន្តរជាតិ៕