681 ezgif.com resize
Swift cc time

អភិបាលខេត្តតាកែវ៖ សណ្ឋាគារផ្កាយ៤ នឹងលេចចេញក្នុងពេលឆាប់ៗនេះ នៅមាត់បឹងតាកែវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តតាកែវ

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថាក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ។

ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ពីដំណើរទស្សនកិច្ចនៅប្រទេសចិនកន្លងទៅថ្មីៗ ជួបពិភាក្សាជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ។ លោកបន្ថែមថា ខេត្តតាកែវមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកល្អប្រសើរ ក៏ប៉ុន្តែ អ្វីដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដា និងមុខម្ហូបបរទេសសម្រាប់ទទួលភ្ញៀវទេសចរណ៍អន្តរជាតិឱ្យស្នាក់នៅប្រកបដោយផាសុខភាព។

លោកអភិបាលខេត្ត បានថ្លែងបន្ថែមថា ក្រោយពីមានកិច្ចពិភាក្សាជាមួយអ្នកវិនិយោគចិនរួចមក ក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ។

លោក វ៉ី សំណាង បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលសណ្ឋាគារលំដាប់ផ្កាយ ៤ នេះលេចរូបរាងឡើង វានឹងជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀតជាក់ជាពុំខាន ព្រមទាំងបង្កើតកម្លាំងចលករសេដ្ឋកិច្ចថ្មីនៅក្នុងខេត្ត៕

Khcct banner

អត្ថបទទាក់ទង