681 ezgif.com resize
Swift cc time

«សៀវភៅមគ្គុទេសក៍»ដ៏ល្បី Lonely Planet បានចាត់ខេត្តសៀមរាបជាគោលដៅទេសចរណ៍កំពូល គួរមកទស្សនាឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ទីក្រុងឡុងដ៏៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជេីញចូលរួមកម្មវិធី និងទទួលពានរង្វាន់គោលដៅទេសចរណ៍ដ៏ល្អបំផុតប្រចាំឆ្នាំ២០២៦ ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ Lonely Planet ដែលបានផ្តល់ចំណាត់ថ្នាក់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត និងត្រូវមកទស្សនា ក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៦ នៅ National Portrait Gallery។

ក្នុងជំនួបនេះ ធ្វើឡើងនាឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ក្នុងឱកាសនេះដែរ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង