681 ezgif.com resize
Swift cc time

ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបជាង ១៥ម៉ឺននាក់ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តកែប)

ខេត្តកែប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ១៥៥,៤៥៨ នាក់ បានមកទស្សនាសម្រាកលម្ហែកម្សាន្តនៅខេត្តកែប រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ។ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកែបនាឱកាសបុណ្យអុំទូកឆ្នាំ២០២៥នេះ មានការកើនឡើង ៥៦,៥៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ទោះបីជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏នៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបាតុភាពមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃសេវាកម្មទេសចរណ៍នៅខេត្តកែប។

លោកបន្តថា រដ្ឋបាលខេត្តទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតមួយចំនួនតូចដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំឲ្យកាន់តែល្អប្រសើរសំដៅធ្វើយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ជាបន្តបន្ទាប់ទៀត៕


Khcct banner

អត្ថបទទាក់ទង