សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៣៦៨ ២៤៦នាក់ បានចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សរុបរយៈពេល ០៣ថ្ងៃ កើនឡើងជិត ៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាប។
បើតាមរបាយការណ៍ ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តខេត្តសៀមរាបសរុប ៣៦៨,២៤៦ នាក់ កើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៣៤៨,២២៩នាក់។
របាយការណ៍បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបជិត៣៧ម៉ឺននាក់ មានភ្ញៀវទេសចរបរទេសចំនួន ៩,៦៤៦ នាក់ និងភ្ញៀវទេសចរជាតិចំនួន ៣៥៨,៦០០នាក់៕