681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណដ៏ល្បីនិងឈានមុខគេមួយនៅអង់គ្លេស ប្តេជ្ញានាំភ្ញៀវទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងឡុងដ៍៖ ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយនៅអង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកកម្ពុជា ប្តេជ្ញានាំភ្ញៀវទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីក្រុងឡុងដ៍ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី Rebecca Edwards បានសន្យាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងចំណាត់ថ្នាក់ទីក្រុងសៀមរាបជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេស និងអន្តរជាតិ។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយ ផ្សព្វផ្សាយបន្តពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស។

គួរបញ្ជាក់ថា នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកទស្សនាកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង