681 ezgif.com resize
Swift cc time

ធុងសំរាមចំនួន ១៥៤ធុង ត្រូវបានផ្តល់ជូនខេត្តកែប សម្រាប់បម្រើការតាមមន្ទីរពេទ្យ សាលារៀន និងវត្តអារាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

កែប៖ ក្រសួងបរិស្ថាន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្តល់ជូនធុងសំរាមចំនួន ១៥៤ធុង ដល់ខេត្តកែប សម្រាប់បម្រើការតាមមន្ទីរពេទ្យ សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប។ ការប្រគល់ជូននេះ កំឡុងពេលប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម»។

លោក សាបូ អូហ្សាណូ ថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ។

ការប្រារព្ធទិវានេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសំដៅរួមចំណែកបញ្ជ្រាប បំផុសផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព ដោយការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន ទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីភាពបៃតងស្រស់ប្រកបដាយផាសុខភាព៕


Khcct banner

អត្ថបទទាក់ទង